footer
 សូមទាញយកអេប ផ្សារ ភីជី នៅទីនេះ! (Please download APP PG MARKET hear!)

 https://pgmarket.online/download_app

ភ្នំពេញ៖ កាលព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន Pond Growth (ផន ហ្គ្រោស) បានចុះហត្ថលេខាព្រមព្រៀងគ្នាក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន The Pinnacle Residence នៅអាគារព្រីនហ៍កោះពេជ្រ ក្រោមវត្តមានលោក Lu Fan តំណាងក្រុមហ៊ុន The Pinnacle Residence និងសហការីរបស់ក្រុមហ៊ុនទាំងពីរបានចូលរួម។

1

លោក សំរិត សុផាត ស្ថាបនិកក្រុមហ៊ុន ផន ហ្គ្រោស បានថ្លែងក្នុងពិធីចុះហត្ថលេខាភាពជាដៃគូ ក្រុមហ៊ុន ផន ហ្គ្រោស និង The Pinnacle Residence បានឱ្យដឹងថា មូលហេតុរៀបចំកម្មវិធីនេះឡើង ដើម្បីជម្រុញការលក់អចលនាទ្រព្យក្នុងកម្រិតស្តង់ដានាសម័យឌីជីថល ហើយក៏ជាកត្តាមួយដែលធ្វើឱ្យអោយក្រុមហ៊ុនទាំងពីរបានសហការគ្នាក្នុងគោលបំណងជំរុញវិស័យអចលនាទ្រព្យនៅកម្ពុជាមានភាពរីកចម្រើន។ ផន ហ្គ្រោស ជាដៃគូសហការយុទ្ធសាស្ត្រ ដើម្បីអនាគតរួមគ្នា នៃអាគារខុនដូររបស់ក្រុមហ៊ុន The Pinnacle និង Tropica នូវគម្រោងធំៗ ដែលកំពុងអភិវឌ្ឍន៍និងត្រៀមផែនការណ៍យុទ្ធសាស្រ្ត ក្នុងការគៀងគរនូវភ្ញៀវពីសហគមន៍អឺរ៉ឺប ប្រទេសអូស្រ្តាលី និង បណ្តាប្រទេសធំៗ ឱ្យមករស់នៅ ឬ វិនិយោគលើវិស័យលំនៅឋានកម្ពុជា សម្រាប់ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ផន ហ្គ្រោស ជាក្រុមហ៊ុនអចលនាទ្រព្យមួយនៅកម្ពុជាដែលមានបទពិសោធន៍ជាង១០ឆ្នាំមកហើយ នៅលើវិស័យលំនៅឋាននិងដីធ្លី ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានសេវាកម្ម អេប ផ្សារឌីជីថល បានកំពុងដាក់ដំណើរការឲ្យបងប្អូនអាជីវករ ទូទាំងប្រទេស អាចដាក់លក់ទំនិញ ដើម្បីបំរើជាផលប្រយោជន៍ ដល់​ ប្រជាពលរដ្ឋ ក្នុងប្រទេស និងទៅកាន់ទីផ្សារអន្តរជាតិ។
ចំពោះបងប្អូនមហាជនមានចំណាប់អារម្មណ៍ឬមានបំណងចង់ទិញលក់ជួលនិងវាយតម្លៃអចលនទ្រព្យអាចធ្វើការទំនាក់ទំនងក្រុមហ៊ុនផនហ្គ្រោស ដោយផ្ទាល់មានទីតាំងនៅភ្នំពេញនិងក្រុងព្រះសីហនុ ឬ តាមរយៈលេខ 070 854444៕
ដើម្បីភាពរីកចម្រើនសេដ្ឋកិច្ចកម្ពុជា!
 
 

photo_2024-06-28 08.12.06
4P0A7378
4P0A7375

2

4P0A7373
4P0A7379

 




Share this post:

Related posts:
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកត្តម ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ-នៅព្រឹកថ្ងៃសុក្រ​ ទី៩ ខែសីហា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខចម្រើន នៅតាមទីសក្ការៈនានាក្នុងខេត្តព្រះសីហនុ ក្រោមវត្តមាន ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកត្តម ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ និង​ ថ្នាក់ដឹកនាំជាច្រើនផងដែរ។

ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024

ស្ថានទូតតំណាងពាណិជ្ជកម្មថៃនឹងរៀបចំធ្វើ “ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤ ពីម៉ោង ០៩ ព្រឹក ដល់ម៉ោង ០៩ យប់ ជាប្រភេទពិព័រណ៍ ដាក់បង្ហាញទំនិញម៉ាកល្បីៗ ដែលជាទំនិញមិនប៉ះពាល់ ដល់បរិស្ថាន។ “ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” ផលិតផលថៃ ជួយដល់ពិភពលោក មិនប៉ះពាល់ដល់បរិស្ថាន។