footer
  សូមទាញយកអេប ផ្សារ ភីជី នៅទីនេះ! (Please download APP PG MARKET hear!)

 https://pgmarket.online/download_app

ចុងបញ្ចប់នៃជីវិតមន្ត្រីរាជការ

១- គ្រាន់តែគ្រប់អាយុ៦០ឆ្នាំភ្លាម ច្បាប់ដាក់អ្នកឲ្យចូលនិវត្តន៍បាត់ ទៅហេីយ ទោះបីអ្នកមានចំណេះវិជ្ជា និងបទពិសោធន៍ ជំនាញ សមត្ថភាពខ្ពស់ លេចធ្លោយ៉ាងណាក៏ដោយ ហេីយអ្នកក៏ក្លាយទៅជាសោធននិវត្តជនដ៏សាមញ្ញម្នាក់ទៅហោង។ អ្នកត្រូវតែបំភ្លេចចោលនូវអតីតកាលដ៏រុងរឿងក្នុងមុខតំណែងរបស់អ្នក ប្រសិនបេីអ្នកមិនចង់ឆាប់ស្លាប់ តែបេីអ្នកនៅស្ដាយស្រណោះ និងមានអារម្មណ៍នៅជាប់ជំពាក់ នោះអ្នកនឹងរស់មិនបានយូរតទៅទៀតឡេីយ

២- ពេលដែលអ្នកមានអាយុ៧០ឆ្នាំ សង្គមចាប់ផ្ដេីម លែងរវល់នឹងអ្នកហេីយ ព្រោះអតីតសហការី និងមិត្តភក្ដិរបស់អ្នក ចាប់ផ្ដេីមស្ថិតឆ្ងាយពីអ្នក រីចំនួននៃពួកគេក៏កាន់តែតិចទៅៗហេីយ រីឯនៅកន្លែងការងារចាស់របស់អ្នក ក៏លែងសូវមានអ្នកនៅស្គាល់អ្នក ថាជាអតីតមេចាស់ទៀតហេីយ ដូចនេះ អ្នកមិនចាំបាច់បូរបាច់រៀបរាប់ថា ខ្ញុំគឺអតីតមេនៅទីនេះនោះឡេីយ ព្រោះបុគ្គលិកជំនាន់ក្រោយមិនស្គាល់អ្នកឡេីយ ប្រយ័ត្នខកចិត្តទៅ

5

៣- ភ្លេចៗខ្លួន អ្នកមានអាយុ៨០ឆ្នាំស្រេច! ក្រុមគ្រួសាររបស់អ្នកក៏លែងសូវខ្វល់ពីអ្នកហេីយ ទោះបីជាអ្នកមានកូនចៅច្រេីននាក់ក៏ដោយ ចុះ ហេីយអ្នករស់នៅតែពីរនាក់តានិងយាយ យ៉ាងត្រមង់ត្រមោច។ ម្ដងម្កាល កូននិងចៅនាំគ្នាមកលេងតាយាយ ហេីយអ្នកកុំអាក់អន់ចិត្តធ្វេីអ្វី ព្រោះកូនចៅរបស់អ្នក ក៏រវល់នឹងការងាររបស់គេ ស្ទេីរតែដកដង្ហេីមមិនដល់គ្នាដែរ

៤- បេីអ្នកមានសំណាង ល្អ អ្នកអាចរស់ដល់អាយុ៩០ឆ្នាំ ផែនដីធុញទ្រាន់នឹងអ្នកហេីយ ព្រោះអ្នករស់នៅនាំតែធ្ងន់ផែនដី ទេ រីមនុស្សដែលអ្នកស្គាល់ ក៏បានចែកស្ថានទៅស្ទេីរតែលែងមានទៅហេីយ រីឯមនុស្សស្គាល់អ្នក ក៏ឈប់រវល់នឹងអ្នកដែរហេីយ វានៅមានតែមច្ចុរាជតែមួយគត់ ដែលឧស្សាហ៍អេីតមុខមករកអ្នក ថាតេីអ្នកដល់ពេលចេញដំណេីរហេីយឬនៅ? 

អប់រំផ្លូវចិត្ត ៖ អ្នកត្រូវរៀបចំដំណេីរជីវិតដោយប្រុងប្រយ័ត្ន ចេះប្រមេីលមេីលនូវមាគ៌ាជីវិតប្រកបដោយអប្បមាទខ្ពស់ និងខិតខំធ្វេីតែអំពេីល្អ ដែលវានឹងធ្វេីឲ្យអ្នកមានអារម្មណ៍កក់ក្ដៅ អ្នកមិនសូវព្រួយបារម្ភ នាដង្ហេីមចុងក្រោយរបស់អ្នក។ 
(ថតចម្លងនិងប្រែសម្រួលពីអត្ថបទបរទេសទាំងស្រុង)

Retire 2
 

End of civil servant life

1. At the age of 60, the law puts you in retirement, and no matter how much knowledge and experience you have, you become a simple pensioner. You must forget the glorious past in your position, if you do not want to die soon, but you still regret and feel attached, you will not live long.

2- When you are 70 years old, society is no longer busy with you, because your former colleagues and friends are far away from you, and their numbers are dwindling, and your old workplace is less. Some people still know you as a former boss, so you do not need to mention that I am a former boss here, because the next generation of employees do not know you, be careful not to be disappointed.

1

3- Forget yourself, you are already 80 years old! Your family no longer cares about you, even though you have many children, you live with only two grandparents. From time to time, children and grandchildren come to visit grandparents, do not be offended, because your children are also busy with their work, but can not hold each other's breath.

4- If you are lucky, you can live to the age of 90. The earth is tired of you, because you live to make the earth heavy. Busy with you, and there is still only one death that diligently comes to you to ask whether it is time for you to leave or not?

Psychological education: You need to carefully plan your life, know how to memorize the path of life with a high level of humility and strive to do only good things that will make you feel comfortable, you do not worry about your last breath.
(Copying and translating entirely foreign articles)

retire1
 




Share this post:

Related posts:
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកត្តម ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ-នៅព្រឹកថ្ងៃសុក្រ​ ទី៩ ខែសីហា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីបួងសួងសុំសេចក្តីសុខចម្រើន នៅតាមទីសក្ការៈនានាក្នុងខេត្តព្រះសីហនុ ក្រោមវត្តមាន ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកត្តម ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ និង​ ថ្នាក់ដឹកនាំជាច្រើនផងដែរ។

ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024

ស្ថានទូតតំណាងពាណិជ្ជកម្មថៃនឹងរៀបចំធ្វើ “ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤ ពីម៉ោង ០៩ ព្រឹក ដល់ម៉ោង ០៩ យប់ ជាប្រភេទពិព័រណ៍ ដាក់បង្ហាញទំនិញម៉ាកល្បីៗ ដែលជាទំនិញមិនប៉ះពាល់ ដល់បរិស្ថាន។ “ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” ផលិតផលថៃ ជួយដល់ពិភពលោក មិនប៉ះពាល់ដល់បរិស្ថាន។