info@pondgrowth.com
Wishlist(
0
)
Login
Menu
Home
Properties
Kandal
Kompong Speu
Phnom Penh
Chroay Chongvar
Boeng Keng Kang
Chamka Mon
Chbar Ampov
Dangkao
Doun Penh
Kamboul
Mean Chey
Preaek Phnov
Prampir Meakkakra
Pur Senchey
Russey Keo
Saensokh
Toul Kouk
Kampot
Khet Phreah Sihanouk
Sihanoukville
Prey Nop
Stueng Hao
Krong Koh Rong
Kompong Cham
Kompong Chhnang
Kompong Thom
Battambang
Ratanak Kiri
Koh kong
Siem Reap
For Rent
For Sale
Agents
Contact us
About us
Add Property
Wishlist(
0
)
Login
Update
Home
Update
ភ្នំពេញ៖ កាលព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន Pond Growth (ផន ហ្គ្រោស) បានចុះហត្ថលេខាព្រមព្រៀងគ្នាក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន The Pinnacle Residence នៅអាគារព្រីនហ៍កោះពេជ្រ ក្រោមវត្តមានលោក Lu Fan តំណាងក្រុមហ៊ុន The Pinnacle Residence និងសហការីរបស់ក្រុមហ៊ុនទាំងពីរបានចូលរួម។
លោក សំរិត សុផាត ស្ថាបនិកក្រុមហ៊ុន ផន ហ្គ្រោស បានថ្លែងក្នុងពិធីចុះហត្ថលេខាភាពជាដៃគូ ក្រុមហ៊ុន ផន ហ្គ្រោស និង The Pinnacle Residence បានឱ្យដឹងថា មូលហេតុរៀបចំកម្មវិធីនេះឡើង ដើម្បីជម្រុញការលក់អចលនាទ្រព្យក្នុងកម្រិតស្តង់ដានាសម័យឌីជីថល ហើយក៏ជាកត្តាមួយដែលធ្វើឱ្យអោយក្រុមហ៊ុនទាំងពីរបានសហការគ្នាក្នុងគោលបំណងជំរុញវិស័យអចលនាទ្រព្យនៅកម្ពុជាមានភាពរីកចម្រើន។ ផន ហ្គ្រោស ជាដៃគូសហការយុទ្ធសាស្ត្រ ដើម្បីអនាគតរួមគ្នា នៃអាគារខុនដូររបស់ក្រុមហ៊ុន The Pinnacle និង Tropica នូវគម្រោងធំៗ ដែលកំពុងអភិវឌ្ឍន៍និងត្រៀមផែនការណ៍យុទ្ធសាស្រ្ត ក្នុងការគៀងគរនូវភ្ញៀវពីសហគមន៍អឺរ៉ឺប ប្រទេសអូស្រ្តាលី និង បណ្តាប្រទេសធំៗ ឱ្យមករស់នៅ ឬ វិនិយោគលើវិស័យលំនៅឋានកម្ពុជា សម្រាប់ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ផន ហ្គ្រោស ជាក្រុមហ៊ុនអចលនាទ្រព្យមួយនៅកម្ពុជាដែលមានបទពិសោធន៍ជាង១០ឆ្នាំមកហើយ នៅលើវិស័យលំនៅឋាននិងដីធ្លី ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានសេវាកម្ម អេប ផ្សារឌីជីថល បានកំពុងដាក់ដំណើរការឲ្យបងប្អូនអាជីវករ ទូទាំងប្រទេស អាចដាក់លក់ទំនិញ ដើម្បីបំរើជាផលប្រយោជន៍ ដល់ ប្រជាពលរដ្ឋ ក្នុងប្រទេស និងទៅកាន់ទីផ្សារអន្តរជាតិ។
ចំពោះបងប្អូនមហាជនមានចំណាប់អារម្មណ៍ឬមានបំណងចង់ទិញលក់ជួលនិងវាយតម្លៃអចលនទ្រព្យអាចធ្វើការទំនាក់ទំនងក្រុមហ៊ុនផនហ្គ្រោស ដោយផ្ទាល់មានទីតាំងនៅភ្នំពេញនិងក្រុងព្រះសីហនុ ឬ តាមរយៈលេខ 070 854444៕
ដើម្បីភាពរីកចម្រើនសេដ្ឋកិច្ចកម្ពុជា!